កាន់តែទូលំទូលាយអ្នកប្រើប្រាស់ប្រព័ន្ធថាសក្រហម ស្កាយវ័ន អាចទស្សនាទូរទស្សន៍ព័ត៌មាន Fresh News...
15th February 2019, 4:25 pm

កាន់តែទូលំទូលាយអ្នកប្រើប្រាស់ប្រព័ន្ធថាសក្រហម ស្កាយវ័ន អាចទស្សនាទូរទស្សន៍ព័ត៌មាន Fresh News បានយ៉ាងងាយស្រួលទូទាំងប្រទេស

(ភ្នំពេញ)៖ ក្រៅពីផ្សព្វផ្សាយតាមប្រព័ន្ធខ្សែកាបធំទូលំទូលាយពេញទូទាំងប្រទេស នៅពេលនេះបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាដែលអ្នកប្រើប្រាស់ប្រព័ន្ធថាសក្រហម ស្កាយវ័ន ក៏អាចទស្សនការការផ្សាយព័ត៌មានរបស់ទូរទស្សន៍ Fresh News ប៉ុស្តិ៍លេខ៤៧ ជាមួយព័ត៌មានទាន់ហេតុការណ៍ និងព័ត៌មានកំសាន្តដ៏ច្រើន សម្បូរបែបរបស់ទូរទស្សន៍ព័ត៌មាន Fresh News

បងប្អូនប្រជាពលរដ្ឋអាចទស្សនាដោយសេរីពេញ២៤ម៉ោងនូវព័ត៌មានទាន់ហេតុការណ៍ថ្មីៗ នៅតាមគេហដ្ឋានរបស់បងប្អូននៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត​ ទាំង២៥រាជធានី-ខេត្ត ដោយមិនចាំបាច់ត្រូវការមាន Internet ឡើយ គ្រាន់តែតម្លើងប្រព័ន្ធថាសក្រហម ស្កាយវ័ន និងឧបករណ៍ទូរទស្សន៍ឌីជីថល វ័នធីវី ។

ការពង្រីកបណ្ដាញទូរទស្សន៍ព័ត៌មាន Fresh News តាមរយៈ ថាសក្រហម ស្កាយវ័ន និងតាមប្រព័ន្ធទូរទស្សន៍ខ្សែកាប ពេញទូទាំងប្រទេស នៅពេលនេះដើម្បីបង្កើនភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលទស្សនាការផ្សាយផ្ទាល់ (Live) និងទស្សនាព័ត៌មានថ្មីៗចុងក្រោយទាំងនៅកម្ពុជា និងជុំវិញពិភពលោក រៀងរាល់មួយម៉ោងម្តង។ ជាការពិតណាស់ការបន្ថែមបណ្ដាញការផ្សព្វផ្សាយរបស់ Fresh News នៅលើកញ្ចក់ទូរទស្សន៍នេះ គឺស្របពេលនឹងបរិបទសង្គមកម្ពុជានាពេលបច្ចុប្បន្ន ដែលកំពុងមានការរីកចម្រើនលើវិស័យព័ត៌មាន។

ទូរទស្សន៍ និងវិទ្យុ Fresh News ផ្សាយព័ត៌មានពេញ២៤ម៉ោងទៅកាន់​ Channel ទាំងអស់រួមមាន៖

១៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស
២៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ​ Smart TV
៣៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ App Fresh News
៤៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ Website
៥៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ Facebook
៦៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ YouTube

៧៖ វិទ្យុព័ត៌មាន Fresh News ផ្សាយតាមរយៈ App, Website.
៨៖ សារព័ត៌មាន Fresh News ផ្សាយចេញជា៣ភាសា, ខ្មែរ អង់គ្លេស ចិន

* ការផ្សព្វផ្សាយព័ត៌មាន និងកម្មវិធីកម្សាន្តនានារបស់ Fresh News គឺផ្សាយចេញព្រមៗគ្នាគ្រប់ប្រព័ន្ធតែម្ដង៕



OneTV Promotion
OneTV Promotion
OneTV Promotion

អត្ថបទទាក់ទង
WE ARE HIRING! OneTV Cambodia is looking for talents ...
សារជូនពរ ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៩ ពីទូរទស្សន៍ផ្កាយរណបស្កាយ វ័ន...
សារជូនពរ ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៩ ពីក្រុមហ៊ុន វ័ុនធីវី...
សារជូនពរក្នុងឱកាសឆ្នាំខ្មែរ ឆ្នាំថ្មី២០១៩ ពីក្រុមហ៊ុន ឡាហ្គូណា...