អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ប្រកាសបរិច្ចាគថវិកា ២លានដុល្លារជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមទិញមន្ទីរពេទ្យ «នគរទេព»
28th March 2021, 9:59 pm

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារ បានប្រកាសសូមបរិច្ចាគថវិកា ២លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមទិញមន្ទីរពេទ្យ «នគរទេព» ដែលកំពុងត្រូវបានប្រើប្រាស់ព្យាបាលអ្នកជំងឺកូវីដ-១៩។

រាជរដ្ឋាភិបាលកម្ពុជា បានទិញយកមន្ទីរពេទ្យ «នគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយនឹងប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» នាពេលអនាគត។

សូមរម្លឹកថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន  ក៏បានបរិច្ចាគថវិកា ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈផងដែរ៕













YOU MAY LIKE