ក្រុមហ៊ុន Digital Sky Multimedia យើងខ្ញុំកំពុងតែមរមាញឹកនៅក្នុងខែមករានេះ ក្នុងការរៀបចំខ្លួនរួចជាស្រេចដើម្បីអបអរសាទរចំពោះការអញ្ជើញមកដល់របស់ប្រមុខរដ្ឋាភិបាលនាៗ ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ពិសេសជាងនេះទៅទៀតក្រុមហ៊ុនយើងខ្ញុំ សូមចូលរួមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើ រទស្សនកិច្ចជាផ្លូវការ របស់ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្ដី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងអញ្ជើញមកដល់ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨។ នេះគឺជាមោទនភាពមួយ របស់ប្រទេសកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលលើកទី២ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ហើយកម្ពុជាមានកិត្តិយសដ៏ធំធេង ដែលឯកឧត្តម លី ខឺឈាង បានជ្រើសរើសជាប្រទេសគោលដៅទី១ ក្នុងដំណើរ ទស្សនកិច្ចផ្លូវការក្រៅប្រទេស នាឆ្នាំ២០១៨។
លោក អ៊ុក វរ៉ា នាយកប្រតិបត្តិ នៃក្រុមហ៊ុន Digital Sky Multimedia បានមានប្រសាសន៍ ថាក្រុមហ៊ុនរបស់លោកជាក្រុមហ៊ុនបណ្តាញទូរទស្សន៍ឈរនៅលំដាប់លេខ១ ក្នុងការផ្សព្វផ្សាយ និងពង្រឹងទំនាក់ទំនងគ្រប់វិស័យ រួមមាន៖វប្បធម៌ អរិយធម៌ អប់រំ និងការអភិវឌ្ឍន៍ក្នុងប្រទេស និងតំបន់ទន្លេមេគង្គ-ទន្លេឡានឆាង។ ក្នុងនោះយើងមានបណ្តាញទូរទស្សន៍មួយ មានឈ្មោះថា បណ្តាញទូរទស្សន៍ Sky One ដែលយើងគ្របដណ្តប់សេវា រហូតដល់ចំនួន ៦ប្រទេស និង ៦ភាសា ដែលជាប្រទេស និងភាសាប្រើប្រាស់ក្នុងតំបន់ទន្លេមេគង្គ និងតំបន់ទន្លេឡានឆាង។ បន្ថែមពីលើការផ្សព្វផ្សាយក្នុងតំបន់ទន្លេមេគង្គ និងទន្លេឡានឆាងនេះ ក្រុមហ៊ុន Digital Sky Multimedia ក៏បានពង្រឹង និងពង្រីកបន្ថែមឱ្យស្របទៅតាមយុទ្ធសាស្ត្រចតុកោណ របស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាយុទ្ធសាស្ត្រ ផ្លូវសូត្រ ផ្លូវមួយខ្សែរក្រវ៉ាត់មួយ ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី ស៊ី ស៊ិនពីង ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងជាប្រពៃណីកម្ពុជា-ចិន ក្រុមហ៊ុនយើងខ្ញុំបានដាក់បន្ថែមប៉ុស្តិ៍និយាយភាសាចិនជាច្រើន ដែលប៉ុស្តិ៍ទាំងនោះមាននៅ ក្នុងប្រព័ន្ធសេវារបស់យើង ទាំងប្រព័ន្ធសេវាទូរទស្សន៍ផ្កាយរណប (DTH) ប្រព័ន្ធសេវាទូរទស្សន៍ឌីជីថល (DVB-T) និងប្រព័ន្ធសេវាទូរទស្សន៍នៅក្នុងប្រព័ន្ធទូរស័ព្ទដៃ (OTT) ។
សូមជម្រាបផងដែរថា ក្រុមហ៊ុន Digital Sky Multimedia ជាក្រុមហ៊ុនឯកជន និងជាក្រុមហ៊ុនបណ្តាញទូរទស្សន៍ឌីជីថលដំបូងគេតាំងពីឆ្នាំ២០១២ មកម្លេះ ហើយយើងមាន ៤ សេវាធំៗ ដូចខាងក្រោម ៖
១. សេវា ទី១ ប្រព័ន្ធសេវាទូរទស្សន៍ឌីជីថល (DVB-T) ដែលមានចំនួន ៧១ ប៉ុស្តិ៍ ធ្វើប្រតិបត្តិការក្រោមផ្លាកសញ្ញាពាណិជ្ជកម្ម វ័នធីវី (OneTV)។
២. ដោយឡែកយើងមានសេវា ទី២ គឺសេវាប្រព័ន្ធទូរទស្សន៍ផ្កាយរណប (DTH) ដែលមានការសហការណ៍ពី ក្រុមហ៊ុនផ្កាយរណប APT ដែលជាក្រុមហ៊ុនជួយសម្របសម្រួលមកពីប្រទេសចិន និងហុងកុង។ នៅក្នុងប្រព័ន្ធទូរទស្សន៍ផ្កាយ រណប (DTH) ដែលមានប៉ុស្តិ៍សរុបទាំងអស់ចំនួន ១៩៥ ប៉ុស្តិ៍ ក្នុងនោះក៏មានប៉ុស្តិ៍និយាយភាសាចិនច្រើន ហើយមានទាំងប៉ុស្តិ៍និយាយភាសាក្នុងតំបន់មួយចំនួន ដែលមានដែនសេវាគ្រប់ដណ្តប់ទៅលើ តំបន់ទន្លេមេគង្គ ក៏ដូចជាតំបន់ទន្លេឡានឆាង។ ការធ្វើពាណិជ្ជកម្មលើប្រព័ន្ធទូរទស្សន៍ផ្កាយរណប (DTH) នេះ យើងធ្វើប្រតិបត្តិការក្រោមផ្លាកសញ្ញា ស្កាយវ័ន (SkyOne)។
៣. សេវាទី ៣ គឺជាប្រព័ន្ធសេវាទូរទស្សន៍នៅក្នុងប្រព័ន្ធទូរស័ព្ទដៃ (OTT) មានចំនួន ៦០ ប៉ុស្តិ៍ ហើយនិងមានប្រព័ន្ធកាមេរ៉ាសុវត្ថិភាព តំបន់កំសាន្ត និងពាណិជ្ជកម្មនៅក្នុងសេវាទូរស័ព្ទនេះផងដែរ។ ប្រព័ន្ធ OTT នេះគឺយើងមានប្រព័ន្ធ ប្រតិបត្តិការ លើពិភពលោក អោយតែកន្លែងមានប្រព័ន្ធ Internet អាចប្រើទៅដល់ គឺយើងអាចប្រព័ន្ធ OTT នេះដែរហើយ ដែលប្រព័ន្ធទាំងពីរនេះ ជ្រកក្រោមម៉ាកសញ្ញា ២ គឺ ម៉ាកសញ្ញាទី១ យើងហៅថា Lagoona APP ដែលមានការសហការណ៍ជាមួយក្រុមហ៊ុនចិន Iplus និង ក្រុមហ៊ុន PBI។ ហើយម៉ាកសញ្ញាទី២ យើងហៅថា OneTV Cambodia App ដែលអាចទាញយកតាមរយៈ iOS App Store និងGoogle Play Store។
៤. សេវាទី ៤ គឺជាសេវាទូរទស្សន៍អត់បង់ប្រាក់ (Analog) ដែលជាប៉ុស្តិ៍មួយបង្កើតឡើងសម្រាប់ជួយជំរុញការផ្សព្វផ្សាយផ្នែកទីផ្សារ និងពាណិជ្ជកម្ម ក៏ដូចជា៖ វប្បធម៌ អរិយធម៌ និងការអប់រំដល់ប្រជាជនក្នុងប្រទេសកម្ពុជាឱ្យយល់ដឹងច្បាស់ អំពីព៌ត៍មានថ្មីៗ ដែលធ្វើប្រតិបត្តិការក្រោមផ្លាកសញ្ញា វ័នធីវីសប្បាយ (OneTV SABAY)។
ក្រុមហ៊ុន Digital Sky Multimedia ក៏មានគម្រោងដើម្បីពង្រីកសេវាបន្ថែមទៀត ដូច្នេះយើងរីករាយសូមស្វាគមន៍ចំពោះដៃគូរ វិនិយោគិន និងអាជីវករនាៗ ដែលចង់មកសហការណ៍ជាមួយក្រុមហ៊ុន Digital Sky Multimedia របស់យើង សូមទំនាក់ទំនងផ្ទាល់មកកាន់ លោក ភួង ពុទ្ធិ នាយកគ្របគ្រងពាណិជកម្ម លេខទូរស័ព្ទ ០៧៧ ៩៥៥ ១២៥
ទូរសារ p.putthik@rmec.com.kh ។