ភ្នំពេញថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ទូរទស្សន៍ ឌីជីថល វ័នធីវី និងទូរទស្សន៍ ផ្កាយរណប ស្កាយវ័ន បានបង្កើតឡើង ស្ថាប័ន Khmer Inter Championship (KIC) និងរៀបចំព្រឹត្តិការណ៍ "កម្មវិធីប្រដាល់គុនខ្មែរ អន្តរជាតិ ប្រាក់លាន KIC" ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម។
ស្ថាប័ន Khmer Inter Championship (KIC) និង "កម្មវិធីប្រដាល់គុនខ្មែរ អន្តរជាតិ ប្រាក់លាន KIC" ត្រូវបានទទួលស្គាល់ និងចូលរួមសហការរៀបចំដោយ៖ ក្រសួង អប់រំ យុវជន និងកីឡា ក្រសួង វប្បធម៌ និងវិចិត្រ សិល្បៈ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សមាគមប្រដាល់ក្រសួងមហាផ្ទៃ។
"កម្មវិធីប្រដាល់គុនខ្មែរ អន្តរជាតិ ប្រាក់លាន KIC" នឹងធ្វើការប្រកួតរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៣រសៀល ចាប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ នេះតទៅ នៅសៃវៀន ស្កាយវ័ន ទល់មុខរដ្ឋសភាជាតិ និងផ្សាយផ្ទាល់ លើប៉ុស្តិ៍ វ័នធីវី សប្បាយ និង Facebook page OneTV Cambodia។
សម្រាប់សមាសភាពកីឡាករមានកីឡាករ កម្ពុជា ៤រូប មានដូចជា៖ កីឡាករ ម៉ន សាម៉េត កីឡាករ អេលីត ចំរើន
កីឡាករ យុគយក្ស ផ្លៃ កីឡាករ មាស សារ៉ាកុ ចំពោះកីឡាករ ថៃ ៤រូប មានដូចជា៖ កីឡាករ កៅ ថប់
កីឡាករ ឡា ហ្វាន់ កីឡាករ ខាវ ក្រះចាំង កីឡាករ នុត ថាវ៉ាត់។ កីឡារករទាំង ៨រូបនេះ និងធ្វើឲ្យសង្វៀន ស្កាយវ័ន កក្រើករញ្ជួយក្នុង "កម្មវិធីប្រដាល់គុនខ្មែរ អន្តរជាតិ ប្រាក់លាន KIC"។
គួរបញ្ជាក់ថានេះជាលើកទី១ សម្រាប់ទូរទស្សន៍ ឌីជីថល វ័នធីវី និងទូរទស្សន៍ ផ្កាយរណប ស្កាយវ័ន បានបង្កើតឡើង "កម្មវិធីប្រដាល់គុនខ្មែរ អន្តរជាតិ ប្រាក់លាន KIC"។ លោក យឺន ពន្លក អនុប្រធាន សមាគមប្រដាល់ក្រសួងមហាផ្ទៃ
និង ជាអ្នកសម្របសម្រួល "កម្មវិធីប្រដាល់គុនខ្មែរ អន្តរជាតិ ប្រាក់លាន KIC" មានយោបល់ថា សូមអរគុណដល់លោកអគ្គនាយក ទូរទស្សន៍ ឌីជីថល វ័នធីវី និងទូរទស្សន៍ ផ្កាយរណប ស្កាយវ័ន ដែលបានទុកចិត្តក្នុងការជ្រើសរើសលោកជាអ្នកសម្របសម្រួលកម្មវិធី និងថ្លែងអំណរគុណដល់ សមាគមប្រដាល់ក្រសួងមហាផ្ទៃ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួង វប្បធម៌ និងវិចិត្រ សិល្បៈ ក្រសួង អប់រំ យុវជន និងកីឡា ដែលបានជួយជ្រោមជ្រែង និងសម្របសម្រួលក្នុងការបង្កើតកម្មវិធីនេះឡើង។ លោក យឺន ពន្លក បានបន្តទៀតថា "កម្មវិធីប្រដាល់គុនខ្មែរ អន្តរជាតិ ប្រាក់លាន KIC" និងត្រូវប្រកួតដោយតម្លាភាព ប្រកាន់ភ្ជាប់នូវគោលការណ៍លេងដោយយុត្តិធម៌ "Fair Play" គឺទាំងអស់គ្នាគោរពបទបញ្ជាការប្រកួតច្បាប់កីឡាប្រដាល់គុនខ្មែរ ដោយស្មារតីមិនលម្អៀង និងគោរពក្រមសីលធម៌កីឡា ដោយជៀសវាងការប្រើប្រាស់វេទិការប្រកួតជាល្បែងស៊ីសងជាដើម។ លោក យឺន ពន្លក បានបញ្ជាក់ថា យើង និងមានការរៀបចំ ប្រតិ្តការណ៍កីឡាថ្មីៗ ជាបន្តទៀត នាពេលខាងមុខ។
ចំនែកលោក ភួង ពុទ្ធិ នាយកគ្រប់គ្រង ពាណិជ្ជកម្ម ទូរទស្សន៍ ឌីជីថល វ័នធីវី និងទូរទស្សន៍ ផ្កាយរណប ស្កាយវ័ន បានលើកឡើងថា "កម្មវិធីប្រដាល់គុនខ្មែរ អន្តរជាតិ ប្រាក់លាន KIC" នឹងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលច្រើនដូចជា៖ សេវាសារអេឡិចត្រូនិច ទទួលសារគាំទ្រ មិនតែប៉ុណ្ណោះលោកអ្នកអាចទស្សនាកម្មវិធីនេះ លើប៉ុស្តិ៍ទូរទស្សន៍ វ័នធីវី សប្បាយ តាមរយៈទូរទស្សន៍
ឌីជីថល វ័នធីវី ទូរទស្សន៍ ផ្កាយរណប ស្កាយវ័ន ទូរទស្សន៍ ផ្កាយរណប ឌីធីវី បណ្តាញទូរទស្សន៍ខ្សែរកាប និងតាមរយៈអង់តែនទូរទស្សន៍ធម្មតា សម្រាប់ទស្សនាលើស្មាតហ្វូន លោកអ្នកអាចទាញយកតាមរយៈApp OneTV Cambodia ឫ Lagoona និង Facebook Page OneTV Cambodia។
សម្រាប់ព័ត៌មានបន្ថែមពី "កម្មវិធីប្រដាល់គុនខ្មែរ អន្តរជាតិ ប្រាក់លាន KIC" សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០៧៧ ៨៧៦ ៥៧៨ / ០១១ ៦៨៨ ៨៤៨ សូមអរគុណ!