ក្រុមហ៊ុនសែលកាត បានបើកដំណើរការកម្មវិធីជំនួយការសិក្សាបែបថ្មី iKnow iKnow App
12th February 2020, 11:04 am

ក្រុមហ៊ុនសែលកាត បានបើកដំណើរការកម្មវិធីជំនួយការសិក្សាបែបថ្មី iKnow iKnow App រួមជាមួយការផ្ដល់ជូននូវរង្វាន់អាហារូបករណ៍ រយៈពេល 1ឆ្នាំ សម្រាប់ការសិក្សានៅសាកលវិទ្យាល័យឈានមុខគេទាំងបីនៅប្រទេសកម្ពុជា ដែលមានដូចជា សាកលវិទ្យាល័យកម្ពុជា សាកលវិទ្យាល័យបញ្ញាសាស្ត្រ និងសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ព្រឹត្តិការណ៍បើកសម្ពោធនេះក៏មានរួមបញ្ចូលនូវពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុនសែលកាត និងសាកលវិទ្យាល័យទាំងបីផងដែរ។

កម្មវិធី iKnow iKnow App គឺជាមធ្យោបាយដ៏ពិសេសបំផុតមួយពីសែលកាត ក្នុងការជួយគាំទ្រទៅដល់សិស្សនិស្សិត ឱ្យពួកគាត់ទទួលបានភាពសប្បាយរីករាយក្នុងការសិក្សា ដែលមានលក្ខណៈសមស្របទៅតាមជីវិតបែបឌីជីថលនាសម័យបច្ចុប្បន្នផងដែរ។


អត្ថបទទាក់ទង