អ្នកឧកញ៉ា គិត ម៉េង នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងប្រវែង៧០គីឡូម៉ែត្រ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង
14th July 2020, 9:00 am

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល Royal Group នឹងអញ្ជើញចុះហត្ថលេខា លើកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងប្រវែង៧០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបកោះរ៉ុង ឌីវេឡុបមេនខមភេនី របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន ស៊ីណូ ហៃដ្រូ ខនស្ដ្រាក់សិន ខូអិលធីឌី ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខេត្ដព្រះសីហនុ នៅសណ្ឋាគារ Goddess of Liberty Hotel and Resort ភូមិ១ សង្កាត់ លេខ៣ ក្រុងព្រះសីហនុ។

ពិធីនេះក៏គ្រោងនឹងអញ្ជើញចូលរួមពីមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធច្រើននាក់ទៀតផងដែរ៕





អត្ថបទទាក់ទង